សម្តេច តេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅស្រុកអង្គស្នួល ខេត្តកណ្តាល


សម្តេច តេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅស្រុកអង្គស្នួល ខេត្តកណ្តាល
នៅព្រឹកថ្ងៃពុធទី៤ ខែកក្កដា ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅតំបន់រោងចក្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។
រោងចក្រ សហគ្រាសទាំង១៨ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺវិនិយោគដោយជនជាតិចិនចំនួន ១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ២រោងចក្រ, វិនិយោគដោយជនជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោងចក្រ និងវិនិយោគដោយជនជាតិខ្មែរ ១រោងចក្រ។ រោងចក្រទាំង១៨នេះ មានរោងចក្រកាត់សម្លៀកបំពាក់ចំនួន១២ ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណីសត្វចំនួន១ និងផលិតកេសកាតុងចំនួន១ ហើយផលិតផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។ គួរដឹងថាវិស័យឧស្សាហកម្មបានរួមចំនែក 30% នៃផលិតផលសរុបក្នុងស្រុក។
ប្រិយមិត្តអញ្ជើញតាមដានស្តាប់ប្រសាសន៍ដោយផ្ទាល់តាមរយះផេកសម្តេចតេជោដោយចុច link ខាងក្រោមនេះ

Economics zone, Industry, Factory in Cambodia





Economics zone, Industry, Factory in Cambodia

អត្ថបទ : សុចិត្រា

សម្តេច តេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេច តេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅស្រុកអង្គស្នួល ខេត្តកណ្តាល Reviewed by Mr. Seang Bot on July 04, 2018 Rating: 5

No comments:

Internal Ads

ads
Powered by Blogger.