អបអរសាទរទីបំផុតស្ពានអាកាសផ្សារដីហុយ ឬ ស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ ត្រូវបានធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ទីបំផុតស្ពានអាកាសផ្សារដីហុយ ឬ ស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ ត្រូវបានធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍
ដែលកើតមានជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ ។ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនមិនត្រូវធ្វេសប្រហេសឡើយព្រោះជីវិតគឺមានតម្លៃជាងអ្វីៗទាំងអស់
ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ព្រមទាំងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យចូលរួមថែរក្សាសម្បត្តិដ៏មានតម្លៃវិសេសវិសាលនេះផងដែរ។ ស្ពានថ្មីនេះមានប្រវែង៩៤២ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ១៧លានដុល្លាសហរដ្ឋអាមេរិកដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល
នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប
ខូអិលធីឌី (Shanghai Construction Group Co., Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន
ទីប្រឹក្សាសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Contructiontion Supervision
Co., Ltd) ដោយចំណាយពេលសាងសង់រយះពេលប្រហែល
24ខែទើបរួចរាល់ជាស្ថាពរ សូមបញ្ជាក់ថាជាស្ពានអាកាសថ្មីនេះជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ។
អត្ថបទ : Jason
អបអរសាទរទីបំផុតស្ពានអាកាសផ្សារដីហុយ ឬ ស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ ត្រូវបានធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
Reviewed by Mr. Seang Bot
on
July 02, 2018
Rating:
No comments: