ថៃ៖ ក្មេងប្រុសទាំង ០៨ រូបដែលត្រូវបានយកចេញពីរូងភ្នំថាំលួង មានសុវត្ថភាពល្អ


(បាងកក)៖ក្រុមក្មេងប្រុសដែលជាកីឡាករបាល់ទាត់សរុប ១២នាក់ និងគ្រូបង្វឹកពួកគេ​ម្នាក់ដែលបានជាប់ក្នុងរូងភ្នំចាប់​តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្លេះនោះ ត្រូវបានក្រុម​សង្គ្រោះនាំយកចេញបាន ០៨នាក់ហើយក្នុងចំណោម ១៣នាក់។​ ទីបំផុតមន្ត្រី​សុខាភិបាលថៃ​នៅថ្ងៃអង្គារដែលត្រូវជាថ្ងៃទី ៣ នៃការរំដោះនេះ​បានឱ្យដឹងថា ក្មេងប្រុស០៨នាក់ដំបូងគេដែលត្រូវបាន ​យកចេញពីរូងភ្នំថាំលួង នៅភាគខាងជើង ប្រទេសថៃមានសុខភាពល្អ​ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នេះបើ​តាម​ការ​ចេញផ្សាយ​​ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
Thai-Football-Youth-was-rescue-from-ThamLuang-cave-in-mountain
Thai Football Youth was rescue from Tham Luang cave in mountain
ក្មេងប្រុសទាំង ០៨នាក់នេះត្រូវបានគេយកចេញ​ពីរូងភ្នំថាំលួង កាលពីអាទិត្យ និងថ្ងៃច័ន្ទ​ម្សិលមិញ បានទទួលការត្រួត​ពិនិត្យសុខភាព ដោយកាំរស្មី​អ៊ិច និងការធ្វើ​តេស្ដឈាម​ដោយរកឃើញថា ក្មេងពីរនាក់ក្នុងចំណោមពួកគេ​ធ្លាប់បាន​ទទួលការ​ព្យាបាលជំងឺរលាកថ្លើម ប៉ុន្តែសុខភាពរបស់ពួកគេ​ ហាក់ដូចជាមិនមាន​បញ្ហា​ចោទអ្វីធំដុំ​ឡើយ ហើយនឹងស្ថិត​នៅក្នុងមន្ទីរពេទ្យ​ដើម្បីតាមដានសុខភាព​បន្តរយៈពេលយ៉ាង​ហោចណាស់ ០៧ថ្ងៃទៀត។ បច្ចុប្បន្ន​ក្មេងប្រុសទាំង ០៨នាក់ ត្រូវបានគេយកចេញពីរូងភ្នំថំាលួង ស្ថិតក្នុងស្រុកម៉ែសៃ នៃខេត្ត​ឈៀងរ៉ាយ ភាគខាងជើង​ប្រទេសថៃ។​ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះវិញសង្ឃឹមថា ពួកគេអាចនឹង​ជួយក្មេងប្រុស ០៤នាក់ និងគ្រូបង្វឹករបស់​ពួកគេម្នាក់ ដែលកំពុងជាប់ក្នុងរូង​ភ្នំនៅឡើយ ចេញមកខាង​ក្រៅនៅ​ថ្ងៃអង្គារនេះ៕
Thai Football Youth was rescue from Tham Luang cave in mountain
Thai Football Youth was rescue from Tham Luang cave in mountain

Thai Football Youth was rescue from Tham Luang cave in mountain

Thai Football Youth was rescue from Tham Luang cave in mountain

Thai Football Youth was rescue from Tham Luang cave in mountain

Thai Football Youth was rescue from Tham Luang cave in mountain

Thai Football Youth was rescue from Tham Luang cave in mountain

Thai Football Youth was rescue from Tham Luang cave in mountain
អត្ថបទ : Terry

ថៃ៖ ក្មេងប្រុសទាំង ០៨ រូបដែលត្រូវបានយកចេញពីរូងភ្នំថាំលួង មានសុវត្ថភាពល្អ ថៃ៖ ក្មេងប្រុសទាំង ០៨ រូបដែលត្រូវបានយកចេញពីរូងភ្នំថាំលួង មានសុវត្ថភាពល្អ Reviewed by Mr. Seang Bot on July 10, 2018 Rating: 5

No comments:

Internal Ads

ads
Powered by Blogger.