តើអ្នកដឹងទេ កម្ពុជាបច្ចុប្បន្ន ឆ្នំា2018 មានរោងចក្រ និង កម្មករ ចំនួនប៉ុន្មាន? ហើយប្រាក់ខែគោលអប្បរមា ខ្ពស់ ឬ ទាប បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់មួយចំនួន?
តើអ្នកដឹងទេ កម្ពុជាបច្ចុប្បន្ន ឆ្នំា2018 មានរោងចក្រ និង កម្មករ ចំនួនប៉ុន្មាន?
ហើយប្រាក់ខែគោលអប្បរមា ខ្ពស់ ឬ ទាប បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់មួយចំនួន?
សូមអានអត្តបតខាងក្រោមដើម្បីស្វែងយល់ :
សូមអានអត្តបតខាងក្រោមដើម្បីស្វែងយល់ :
ឧស្សាហកម្មរោងចក្រជាផ្នែកមួយនៃវិស័យឧស្សាហកម្ម
នៅកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ ឬ GDP ។
វិស័យឧស្សាហកម្មបានជាប់ចំណាត់ថ្នាក់ទី២
ក្នុងចំណោមវិស័យទាំង៤ ដែលជំរុញសេដ្ឋកិច្ចនៅ កម្ពុជាបច្ចុប្បន្ន ក្នុងនោះមាន :
1. វិស័យទេសចរណ៍
2. វិស័យឧស្សាហកម្ម
3. វិស័យសំណង់
4. វិស័យកសិកម្ម
Economics Industry-Factory of Cambodia |
បើតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ
កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤
ស្ថិតនៅស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។ នៅព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ
ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ បានអោយដឹងថា :
បើគិតត្រឹមខែមិថុនា ឆ្នាំ២០១៨ នេះ កម្ពុជាបច្ចុប្បន្ន :
-
មានរោងចក្រចំនួន : 1,154 រោងចក្រ
-
មានកម្មករសរុបចំនួន : 776,502 នាក់
-
មានប្រាក់ខែគោលអប្បរមាស្មើរ
: 170 ដុល្លាសហរដ្ឋអាមេរិក
ក្នុងកម្មករម្នាក់
ហើយចំពោះប្រាក់ខែគោល បើប្រៀបធៀបជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា:
-
ប្រទេសបង់ហ្គាលាដែស មានប្រាក់ខែគោលអប្បរមា 67
ដុល្លាសហរដ្ឋអាមេរិក ក្នុងកម្មករម្នាក់
-
ប្រទេសស្រីឡាំងកា មានប្រាក់ខែគោលអប្បរមា 67
ដុល្លាសហរដ្ឋអាមេរិក ក្នុងកម្មករម្នាក់
-
ប្រទេសឥណ្ឌា មានប្រាក់ខែគោលអប្បរមាចែកជាតំបន់មានប្រាក់ខែគោលទាប
77 ដុល្លាហរដ្ឋអាមេរិក និង
តំបន់មានប្រាក់ខែគោលខ្ពស់ 143 ដុល្លាហរដ្ឋអាមេរិក
ក្នុងកម្មករម្នាក់
-
ប្រទេសមីយ៉ាន់ម៉ា មានប្រាក់ខែគោលអប្បរមា 108 ដុល្លាសហរដ្ឋអាមេរិក ក្នុងកម្មករម្នាក់
-
ប្រទេសឥណ្តូនេសុី មានប្រាក់ខែគោលអប្បរមាចែកជាតំបន់មានប្រាក់ខែគោលទាប
107 ដុល្លាហរដ្ឋអាមេរិក និង តំបន់មានប្រាក់ខែគោលខ្ពស់ 267 ដុល្លាហរដ្ឋអាមេរិក
ក្នុងកម្មករម្នាក់
-
ប្រទេសវៀតណាម មានប្រាក់ខែគោលអប្បរមាចែកជាតំបន់មានប្រាក់ខែគោលទាប
122 ដុល្លាហរដ្ឋអាមេរិក និង តំបន់មានប្រាក់ខែគោលខ្ពស់ 175 ដុល្លាហរដ្ឋអាមេរិក
ក្នុងកម្មករម្នាក់
-
ប្រទេសឡាវ មានប្រាក់ខែគោល 133
ដុល្លាសហរដ្ឋអាមេរិក ក្នុងកម្មករម្នាក់
-
ប្រទេសប៉ាគីស្ថាន មានប្រាក់ខែគោល 134
ដុល្លាសហរដ្ឋអាមេរិក ក្នុងកម្មករម្នាក់
ដូចនេះប្រទេសកម្ពុជាមានប្រាក់ខែគោលច្រើនជាងប្រទេសមួយចំនួនក្នុងតំបន់
ដែលជាមោទនភាពរបស់ប្រទេសយើងផងដែរ៕
Economics Industry Factory of Cambodia
អត្ថបទ : Barry
អត្ថបទ : Barry
តើអ្នកដឹងទេ កម្ពុជាបច្ចុប្បន្ន ឆ្នំា2018 មានរោងចក្រ និង កម្មករ ចំនួនប៉ុន្មាន? ហើយប្រាក់ខែគោលអប្បរមា ខ្ពស់ ឬ ទាប បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់មួយចំនួន?
Reviewed by Mr. Seang Bot
on
June 28, 2018
Rating:
No comments: