ដំណឹងដ៍រីករាយមកដល់ហើយ! សំរាប់អ្នកចូលចិត្តដើរលេងសបភីង Shopping ផ្សារទំនើបអន្តរជាតិព្រីនស៏ Prince Super Market បានបើកស្វាគមន៍ប្រិយមិត្តហើយ
សំរាប់អ្នកចូលចិត្តដើរលេងសបភីង
Shopping ផ្សារទំនើបអន្តរជាតិព្រីនស៏ Prince Super Market បានបើកស្វាគមន៍ប្រិយមិត្តហើយ
![]() |
Prince Plaza and Prince Super Market in Phnom Penh City, Cambodia |
ភ្នំពេញ៖ ផ្សារទំនើបខ្នាតយក្សថ្មីមួយទៀតហើយក្នុងចំណោមផ្សារទំនើបជាច្រើននៅទីក្រុងភ្នំពេញ សំរាប់អ្នកចូលចិត្តដើរលេងសបភីង Shopping និងភាពសុីវីល័យ សួមអញ្ជើញមកទស្សនាកំសាន្ត
និងទិញផលិតផលល្អៗ ប្រេនៗ មកពីគ្រប់ទិសទីរបស់ហាងល្បីៗ ជុំវិញពិភពលោក ផ្សារទំនើបព្រីនស៍
សូភើម៉ាឃីត ស្ថិតក្នុងជាន់ទី៣នៃអគារមជ្ឍមណ្ឌលខុនដូរ Prince
Plaza ដែលមានកម្ពស់៣៧ជាន់ ។ ខុនដូនេះមានបន្ទប់សរុបចំនួន១៧៨៦យូនីត
ស្មើនឹង១០ម៉ឺនម៉ែត្រការ៉េ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ខាងជើងស្ពានអាកាសក្បាលថ្នល់
ក្បែរក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមកក្រុងភ្នំពេញ។ ផ្សារទំនើបនេះមានការប្រមូលសិនពិសេសៗលើទំនិញប្រមាណជាង៧២០០០
មុខទំនិញ ដែលស្ថិតនៅជាន់ទី៣នៃផ្សារទំនើបព្រីនស៏ផងដែរ។ ផ្សារទំនើបអន្តរជាតិមួយនេះត្រូវបានធ្វើពិធីបើកសម្ភោធជាផ្លូវការនាព្រឹកថ្ងៃទី២៨ មិថុនា២០១៨ នេះ ដែលមានឈ្មោះថាផ្សារទំនើបព្រីនស៍សូភើម៉ាឃីត
(ខេមបូឌា)នឹងជាក្លាយជាទីតាំងសម្រាប់ចែកចាយ និងផ្គត់ផ្គង់ទំនិញសំខាន់ៗ
ដល់ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ
ខណៈកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ កាន់តែមានភាព ល្អប្រសើរឡើងជារាល់ឆ្នាំ។
ផ្សារទំនើបនេះមានប្រមូលផ្តុំទៅដោយ ផលិតផលប្រកបដោយគុណភាព និងតម្លៃ សមរម្យ
ហើយប្រកាន់ភ្ជាប់នូវគោលការណ៍រួមចំនួន៤យ៉ាងគឺ សេវាកម្ម ផលិតផល តម្លៃ និងភាពស្រ
ស់នៃទំនិញ ផ្សារទំនើបនេះផ្តោតលើអតិថិជនគោលដៅ ដែលជាប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម
អាចទិញទំនិញប្រកបដោយគុណភាពខ្ពស់។ គម្រោងអគារមជ្ឍមណ្ឌលខុនដូរ Prince
Plaza មួយនេះចាប់សាងសង់តាំងពីដើមខែសីហា ក្នុងឆ្នាំ២០១៥ មកម្លេះការកើនឡើងនៃផ្សារទំនើបទាំងអស់នេះបានឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចជាតិ
ការវិនិយោគនៅកម្ពុជា ពិសេសកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានមានការកើនឡើងនៅក្នុងសង្គម៕
![]() |
Prince Plaza and Prince Super Market in Phnom Penh City, Cambodia |
![]() |
Prince Plaza and Prince Super Market in Phnom Penh City, Cambodia |
អត្ថបទ : សុជាតា
ដំណឹងដ៍រីករាយមកដល់ហើយ! សំរាប់អ្នកចូលចិត្តដើរលេងសបភីង Shopping ផ្សារទំនើបអន្តរជាតិព្រីនស៏ Prince Super Market បានបើកស្វាគមន៍ប្រិយមិត្តហើយ
Reviewed by Mr. Seang Bot
on
June 28, 2018
Rating:

No comments: