តើលោកអ្នកដឹងថាស្ពានអាកាស និងផ្លូវក្រោមដីនៅក្នុងរាជធានីភ្នំពេញមានប៉ុន្មាន? ហើយស្ពាននីមួយៗចំណាយអស់ថវិការប៉ុន្មានទេ?


Sky bridge in Phnom Penh Cambodia
Sky bridge Chom Chao in Phnom Penh Cambodia

សូមអានអត្តបតខាងក្រោមដើម្បីស្វែងយល់ :

(ភ្នំពេញ): ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅបានធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសុក្រ ២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ព្រឹកនេះ ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះគ្រោងចំណាយថវិកាអស់ប្រមាណ 22 លានដុល្លាសហរដ្ឋអាមេរិក ដោយត្រូវចំណាយពេលសាងសង់រយះពេលប្រហែល 30 ខែទើបរួចរាល់ ។ សូមបញ្ជាក់ថាជាស្ពានអាកាសថ្មីនេះជាស្ពានអាកាសទី៦ ហើយនៅក្នុងរាជធានីភ្នំពេញ

Sky bridge in Phnom Penh Cambodia
Sky bridge in Phnom Penh Cambodia

បន្ទាប់ពីស្ពានអាកាស ៥ទៀតដែលបានដាក់សម្ពោធឳ្យប្រើប្រាស់ជាបន្តបន្ទាប់ក្នុងនោះមាន :
០១. ស្ពានអាកាសក្បាលថ្នល់ : ដំណើរការសាងសង់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០0៩ - សម្ពោធដាក់ឳ្យប្រើប្រាស់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ស្ពាននេះចំណាយថវិកាអស់ប្រមាណ 6.4 លានដុល្លាសហរដ្ឋអាមេរិក

Sky bridge in Phnom Penh Cambodia
Sky bridge in Phnom Penh Cambodia
Sky bridge in Phnom Penh Cambodia

០២. ស្ពានអាកាស៧មករា ឬ​ ស្ពានអាកាសពេទ្យលោកសង្ឃ សម្ពោធដាក់ឳ្យប្រើប្រាស់ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ស្ពាននេះចំណាយថវិកាអស់ប្រមាណ 8.3 លានដុល្លាសហរដ្ឋអាមេរិក

Sky bridge in Phnom Penh Cambodia
Sky bridge in Phnom Penh Cambodia
Sky bridge in Phnom Penh Cambodia
០៣. ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ : សម្ពោធដាក់ឳ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១4 ស្ពាននេះចំណាយថវិកាអស់ប្រមាណ 19 លានដុល្លាសហរដ្ឋអាមេរិក

Sky bridge in Phnom Penh Cambodia

០៤. ស្ពានអាកាស និងផ្លូវក្រោមដី៥មករា ឬ​ ស្ពានអាកាសតិចណូ : ដំណើរការសាងសង់ នៅថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៤ - សម្ពោធដាក់ឳ្យប្រើប្រាស់ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ស្ពាននេះចំណាយថវិកាអស់ប្រមាណជាង 14.5 លានដុល្លាសហរដ្ឋអាមេរិក

Sky bridge in Phnom Penh Cambodia

Sky bridge in Phnom Penh Cambodia

០៥. ស្ពានអាកាសផ្សារដីហុយ : ដំណើរការសាងសង់នៅ ឆ្នាំ២០១៦ - គ្រោងសម្ពោធដាក់ឳ្យប្រើប្រាស់ នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨ ស្ពាននេះចំណាយថវិកាអស់ប្រមាណ17 លានដុល្លាសហរដ្ឋអាមេរិក។

Sky bridge in Phnom Penh Cambodia

Sky bridge in Phnom Penh Cambodia
Sky bridge in Phnom Penh Cambodia

អត្ថបទ : Jason


តើលោកអ្នកដឹងថាស្ពានអាកាស និងផ្លូវក្រោមដីនៅក្នុងរាជធានីភ្នំពេញមានប៉ុន្មាន? ហើយស្ពាននីមួយៗចំណាយអស់ថវិការប៉ុន្មានទេ? តើលោកអ្នកដឹងថាស្ពានអាកាស និងផ្លូវក្រោមដីនៅក្នុងរាជធានីភ្នំពេញមានប៉ុន្មាន? ហើយស្ពាននីមួយៗចំណាយអស់ថវិការប៉ុន្មានទេ? Reviewed by Mr. Seang Bot on June 29, 2018 Rating: 5

No comments:

Internal Ads

ads
Powered by Blogger.